នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីការរៀបចំឡើងវិញនូវអង្គភាពសេវាសាធារណៈក្រោមក្រសួង សាខា និងមូលដ្ឋាន (រូបថត៖ VOV)

អញ្ជើញសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅនៃសេចក្តីសម្រេចចិត្តគឺធ្វើឲ្យក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយមានភាពរលូន ដំណើរការប្រកបដោយប្រសិទ្ធភាព ពង្រឹងលក្ខណៈស្វ័យភាព លើកកំពស់គុណភាពការងារ បង្កើនគុណភាពសេវាសាធារណៈបម្រើប្រជាពលរដ្ឋនិងធុរកិច្ច កាត់បន្ថយការចំណាយថវិការដ្ឋ ហើយទន្ទឹមនឹងនោះ បង្កើនកម្រិតទទួលផល និងការចូលរួមរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងមហាផ្ទៃ ណែនាំក្រសួង ស្ថាប័ននិងមូលដ្ឋាន បន្តរៀបចំឡើងវិញនូវអង្គភាពសេវាសាធារណៈ សហគ្រាសរដ្ឋ អង្គភាពនានាក្នុងប្រព័ន្ធនយោបាយ។ ក្នុងនោះ ចំពោះវិស័យមួយចំនួនដូចជា៖ សុខាភិបាល អប់រំ ត្រូវស្រាវជ្រាវផ្អែកលើស្ថានភាពជាក់ស្តែង ស្នើដំណោះស្រាយធានាសមហេតុផល ដោយមានគោលដៅបម្រើប្រជាជនល្អបំផុត រួមចំណែកលើកកំពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន ...។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា៖ “ឈរលើស្មារតីគឺថា ជីវភាពរស់នៅរបស់មនុស្សត្រូវតែប្រសើរឡើងក្នុងនោះមានការពិនិត្យសុខភាពនិងការព្យាបាលក៏ដូចជាសិទ្ធិក្នុងការសិក្សា។ យោងទៅលើស្ថានភាពជាក់ស្តែង ពោលគឺ ត្រូវតែចេញពីការពិត ដើម្បីបម្រើប្រជាជនល្អបំផុត ក្នុងការពិនិត្យ និងព្យាបាល។ ចាំបាច់ត្រូវធ្វើវិមជ្ឈការដល់មូលដ្ឋានដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែង។ គោលដៅគឺដើម្បីធានាបាននូវការពិនិត្យ និងព្យាបាលជំងឺងាយស្រួលបំផុតសម្រាប់ប្រជាជន ធានាថា សិស្សត្រូវបានទៅសាលារៀនបាន”៕