នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV) |
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូបានចំណាយពេល១នាទីស្មឹងស្មាធ៍ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធប្រជាជនដែលបានបាត់បង់ជីវិតដោយសារការបាក់រលំស្ពាន Phong Chau ចាស់ជាងមួយឆ្នាំមុន ដោយសារឥទ្ធិពលនៃព្យុះទីហ្វុងប្រវត្តិសាស្ត្រ Yagi។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូបានកាត់ខ្សែបូសម្ពោធស្ពាន Phong Chau ថ្មី (រូបថត៖ Lai Hoa/VOV) |
ដោយរំលឹកពីការបាត់បង់មនុស្ស និងទ្រព្យសម្បត្តិយ៉ាងដំណំ ក៏ដូចជា ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃព្យុះទីហ្វុង Yagi មកលើជីវភាពរបស់ប្រជាជននៅសងខាងទន្លេក្រហម ក៏ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផលិតកម្មក្នុងតំបន់ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបើកសម្ពោធស្ពាន Phong Chau ថ្មីក្រោយរយៈពេលត្រឹមតែមួយឆ្នាំ គឺជាសក្ខីភាពនៃការតភ្ជាប់រវាងប្រជាជនជាមួយបក្ស និងរដ្ឋ; រវាងប្រជាជន និងកងទ័ពប្រជាជនវៀតណាម; និងជំរុញការជឿទុកចិត្ត និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងប្រជាជន។ ដោយលើកឡើងពីសារៈសំខាន់នៃស្ពាន Phong Chau ថ្មី លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះការឆ្លើយតបទាន់ពេលវេលារបស់ក្រសួង សាខា និងមូលដ្ឋានក្នុងការជម្នះផលវិបាកបណ្តាលពីព្យុះ Yagi; ការតភ្ជាប់ចរាចរណ៍ និងសេដ្ឋកិច្ចអន្តរតំបន់; ការធានាសន្តិសុខនិងការពារជាតិ; ធានាការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន៕


