ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VOV |
ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា បន្ទាប់ពីអនុវត្តរយៈពេល៣ខែមក ការរៀបចំគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត បន្តមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ រហូតមកដល់ពេលនេះ ក្បាល់ម៉ាស៊ីនអាជ្ញាធរមូលដ្ឋាន២កម្រិត បានសុក្រឹត្យរចនាសម្ព័ន្ធនិងបុគ្គលិករបស់ខ្លួន ដំណើរការយ៉ាងរលូន និងគ្មានអាក់ខាន ធានាការបម្រើប្រជាជនល្អជាង; កំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
ដើម្បីបន្តដំណើរការឲ្យបានល្អនូវគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូផ្តោតការពិភាក្សាលើដំណោះស្រាយលុបបំបាត់ឧបសគ្គជាបន្ទាន់ ដូចជា៖ ការកំណត់មុខតំណែងការងារនៅថ្នាក់ឃុំ មូលដ្ឋានសម្ភារៈបរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ប្រព័ន្ធសេវាសាធារណៈតាមប្រព័ន្ធអ៊ីនធឺណែត ការតភ្ជាប់ទិន្នន័យ។ល។ ទាក់ទងនឹងនីតិវិធីមិនមែនភូមិសាស្ត្រទាក់ទងនឹងវិស័យដីធ្លី សំណង់ អត្រានុកូលដ្ឋាន និងការធានារ៉ាប់រង នាយករដ្ឋមន្ត្រី បានស្នើរឲ្យគណប្រតិភូពិភាក្សាលើដំណោះស្រាយជួយសម្រួលនិតិវិធី មិនទុកឲ្យប្រជាជនត្រូវធ្វើដំណើរទៅវិញទៅមកច្រើនដង យកការពេញចិត្តរបស់ប្រជាជនជាអាទិភាពខ្ពស់បំផុត៕

