នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិដឹកនាំកិច្ចប្រជុំ។ រូបថត៖ VOV |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថានភាពមានភាពស្មុគស្មាញខ្លាំង បង្កើតជាទឹកជំនន់ជាប្រវត្តិសាស្ត្រ ដែលបង្កការខូចខាតយ៉ាងធំធេងខាងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ ហើយទឹកជំនន់ត្រូវបានព្យាករណ៍ថានឹងបន្តអូសបន្លាយ។ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ អាចនឹងមានព្យុះមួយចំនួនទៀត។ នាយករដ្ឋមន្ត្រីបានស្នើឲ្យការងារព្យាករណ៍ត្រូវតែមានភាពជាក់លាក់ និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសផ្សេងៗ ដើម្បីតាមដាននិងបង្ការទប់ស្កាត់ព្យុះឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើរឲ្យប្រមូលធនធានទាំងអស់ដើម្បីជួយប្រជាជននៅតំបន់រងគ្រោះដោយគ្រោះធម្មជាតិ ក្នុងការជម្នះលើផលលំបាក និងស្ថេរភាពជីវភាពរស់នៅឡើងវិញឲ្យបានឆាប់ៗ។
"បន្តពិនិត្យ ប្រមូលកម្លាំងនិងមធ្យោបាយទាំងអស់ ដើម្បីចូលទៅកាន់តំបន់ដាច់ស្រយាល ផ្តល់អាហារ ទឹកស្អាត ថ្នាំពេទ្យ។ល។ កន្លែងដែលមិនអាចចូលបានដោយផ្លូវគោក ឬផ្លូវទឹក ត្រូវតែចូលតាមផ្លូវអាកាស។ កុំឱ្យប្រជាជនអត់ឃ្លាន ខ្វះសម្លៀកបំពាក់ ឬរងទុក្ខដោយភាពអត់ឃ្លាននិងត្រជាក់ឡើយ"។
នាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបង្កើនកងកម្លាំងយោធា នគរបាល និងសម្ព័ន្ធយុវជន ជួយឧបត្ថម្ភប្រជាជន ក្នុងការបោះសម្អាតផ្ទះសម្បែង បរិស្ថាន ជួយជួសជុលផ្ទះដែលខូចខាត សាងសង់ឡើងវិញនូវផ្ទះដែលរលំ និងរៀបចំកន្លែងស្នាក់នៅជាបណ្តោះអាសន្ន ដើម្បីរក្សាលំនឹងស្មារតីរបស់ប្រជាជន៕

