នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបំផុសការប្រឡងប្រណាំងបង្កើតសមិទ្ធិផលអបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ (រូបថត៖ Lai Hoa/VOV) |
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សលើកទី១៤ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ សម្រេចនូវគោលការណ៍ណែនាំ និងគោលដៅអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី។ ដូច្នេះ យុទ្ធនាការប្រឡងប្រណាំងនេះ គឺជាដំណាក់កាលតភ្ជាប់ដើម្បីពន្លឿន បង្កើតការទម្លុះទម្លាយ និងខិតខំបំពេញឱ្យបានជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១៣ ដោយមានស្មារតី៖ “ប្តេជ្ញាចិត្តខ្ពស់ សកម្មភាពខ្លាំងក្លា និងប្រសិទ្ធភាពជាក់ស្តែង”។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ (រូបថត៖ Lai Hoa/VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន កម្មាភិបាលនីមួយៗ បក្ខជននិងបុគ្គលិក ត្រូវមានការប្រឡងប្រណាំងផ្លាស់ប្តូរការត្រិះរិះ តាំងចិត្តធ្វើសកម្មភាព ប្តេជ្ញាបង្កើតការអភិវឌ្ឍ និងបម្រើប្រជាពលរដ្ឋ”។ សហគមន៍ធុរកិច្ច សហគ្រិននិងបុគ្គលិកត្រូវតែជា "ម្ចាស់កម្មវត្ថុ" នៃការប្រឡងប្រណាំងពូកែ បុផលិតកម្មល្អ ផលិតភាពខ្ពស់ និងជាអ្នកត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត។ គ្រប់ស្រទាប់វណ្ណៈបន្តលើកតម្កើងស្នេហាជាតិ ឆន្ទៈរួមវិភាគទាន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារបរិស្ថាន៕


