នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានទទួលជួបលោកស្រី Mavi Zingoni នាយិកាប្រតិបត្តិទទួលបន្ទុកប្រភពថាមពលរបស់ក្រុមហ៊ុន GE Vernova (រូបថត៖ VOV) |
នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យក្រុមហ៊ុន GE Vernova ពង្រីកការវិនិយោគនៅវៀតណាម ដើម្បីបំពេញតម្រូវការថាមពល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ជាពិសេសការអភិវឌ្ឍ និងចូលរួមគម្រោងថាមពល និងបណ្តាញអគ្គិសនី; ផ្តល់យោបល់សម្រាប់ការកែលម្អស្ថាប័ន ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអគ្គិសនី; ផ្ទេរបច្ចេក វិទ្យា និងបទពិសោធន៍ជឿនលឿន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនិងទំនើបកម្មនៃឧស្សាហកម្មអគ្គិសនីរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ GE Vernova ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍គម្រោងថាមពលអ៊ីដ្រូសែននៅវៀតណាម; កំណត់វៀតណាមជាទីតាំងយុទ្ធសាស្ត្ររយៈពេលវែង កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិវឌ្ឍប្រភពថាមពល ការបញ្ជូនថាមពល និងការអភិវឌ្ឍបណ្តាញអគ្គិសនីជាមួយដៃគូវៀតណាម។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តគាំទ្រវៀតណាមក្នុងការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិក; រួមជាមួយនឹងសាជីវកម្មអាមេរិក ដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់យ៉ាងសំខាន់ បញ្ជូនសារ ដោយវាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែង ដើម្បីរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទៅដល់រដ្ឋបាលលោកប្រធានាធិបតី Trump លើពន្ធគយ; រួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។
ចំណែកលោកស្រី Maria Zingoni បានឲ្យដឹងថា ក្រុមហ៊ុន GE Vernova (GE) មានគម្រោងនិងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម ដោយប្តេជ្ញាចិត្ត និងមានបំណង កែលម្អខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន បំពេញតម្រូវការរបស់វៀតណាម។ ទន្ទឹមនឹងនោះ ខិតខំដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋ អាមេរិក៕

