សម័យប្រជុំរដ្ឋាភិបាលស្តីពីជំនាញកសាងច្បាប់ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ (សម័យប្រជុំលើកទី២)។ (រូបថត៖ Lai Hoa/VOV)
ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ស្ថាប័នគឺជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី ហើយនេះ គឺជាភារកិច្ចស្នូល បន្តបន្ទាប់និងប្រចាំ ដែលជា "របកគំហើញក្នុងរបកគំហើញ"។ យោង តាមលោកនាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះ ប្រទេសនានាតែងតែប្រឈមមុខនឹងបញ្ហា ដោយមានលក្ខណៈជាតិ ទូលំទូលាយ និងជាសកល ដែលគ្មានប្រទេសណាអាចដោះ ស្រាយតែម្នាក់ឯងបានឡើយ។ នៅក្នុងដំណើរការសមាហរណកម្ម ការកសាងច្បាប់ ក៏ត្រូវតែធ្វើសមាហរណកម្ម និងមានភាពសុខដុមជាមួយសហគមន៍អន្តរជាតិ ក៏ដូច ជាការសន្យា និងទំនៀមទំលាប់អន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសម័យប្រជុំ។ (រូបថត៖ Lai Hoa/VOV)
“ការផ្ដល់យោបល់លើច្បាប់នៅថ្ងៃនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺ ការសុក្រិតក្របខ័ណ្ឌច្បាប់ លើកកំពស់សុពលភាព ប្រសិទ្ធភាព នៃសកម្មភាពគ្រប់ គ្រងរដ្ឋក្នុងវិស័យសំខាន់ៗមួយចំនួន។ ដោះស្រាយដោយទាន់ពេលវេលានូវការលំបាក ការជំពាក់ជំពិន និងឧបសគ្គផ្លូវច្បាប់ដែលពន្យឺតដំណើរការអភិវឌ្ឍន៍; រឹតបន្តឹងវិន័យ សុក្រិតនូវយន្តការទប់ស្កាត់ ស្វែងរក និងចាត់ការអំពើពុករលួយ ពង្រឹងតម្លាភាព និងលក្ខណៈបើកសាធារណៈក្នុងការងាររដ្ឋការ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងប្រាក់ ចំណូលរបស់កម្មាភិបាលនិងមន្ត្រីរដ្ឋការ។ បង្កើតយន្តការ និងគោលនយោបាយ ពិសេសសម្រាប់វៀតណាមដើម្បីធ្វើសមាហរណកម្មអន្តរជាតិ”៕