លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងបណ្ដាឧបនាយករដ្ឋមន្ត្រី ដឹកនាំសន្និសីទទូទាំងប្រទេសលើកទី៣ ស្តីពីការជំរុញការវិនិយោគសាធារណៈឆ្នាំ ២០២៥។ (រូបថត៖ VGP/Nhat Bac) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានបន្តជ្រួតជ្រាប និងប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញ កំណើន និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការជំរុញការវិនិយោគសាធារណៈឱ្យកាន់តែខ្លាំងក្លា កាន់តែ មានប្រសិទ្ធភាព លើកកំពស់គុណភាពនៃការវិនិយោគសាធារណៈ និងពង្រីក តួនាទីជាកម្លាំងចលករសម្រាប់កំណើន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដា ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន ធ្វើការពិនិត្យ និងវាយតម្លៃជាបន្ទាន់នូវស្ថានភាព នៃការបញ្ចេញទុនសម្រាប់គម្រោងនីមួយៗ; ចាត់ថ្នាក់គម្រោងទៅតាមកម្រិតនៃ ការបញ្ចេញទុន តាមនោះកសាងកាលវិភាគបញ្ចេញទុនជាក់លាក់តាមខែនីមួយៗ ត្រីមាសនីមួយៗ ហើយមានដំណោះស្រាយជាក់ស្ដែង និងសមស្រប ដើម្បីជំរុញ ការបញ្ចេញទុនឱ្យសម្រេចបាននូវគោលដៅដែលបានដាក់ចេញផងដែរ៕

