Pham Doan Minh Khue ថ្នាក់ 10C2 សាលាវិទ្យាល័យ Le Quy Don សង្កាត់ An Hai ទីក្រុង Da Nang បានឈ្នះរង្វាន់អន្តរជាតិលេខពីរ (រូបថត៖ VGP)

ព័ត៌មាននេះត្រូវបានប្រកាសដោយសហភាពប្រៃសណីយ៍សកល (UPU) ក្នុងក្របខ័ណ្ឌនៃពិធីបិទសន្និបាតប្រៃសណីយ៍សកលលើកទី ២៨ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាថ្ងៃទី ១៩ ខែកញ្ញា។ ការប្រឡង សរសេរសំបុត្រ UPU អន្តរជាតិ លើកទី ៥៤ (២០២៥) បានទាក់ទាញសំបុត្រជាង ១,៦ លានសន្លឹក ដែលត្រូវបានផ្ញើមកពី ៦៥ ប្រទេសជុំវិញពិភពលោក។ រង្វាន់លេខមួយ ត្រូវបានប្រគល់ជូននិស្សិតស្រីម្នាក់មកពីប្រទេសទួរគី។ អ្នកតំណាងនៃប្រទេស Burkina Faso (ប្រទេសមួយនៅអាហ្វ្រិកខាងលិច) បានឈ្នះរង្វាន់ទីបីនៅក្នុងការប្រឡងនេះ។

នេះជាលើកទី ១៩ ហើយដែលវៀតណាមមានសិស្សឈ្នះរង្វាន់អន្តរជាតិនៃការប្រឡងសរសេរសំបុត្រ UPU អន្តរជាតិ បន្ទាប់ពីរយៈពេល ៣៧ ឆ្នាំចូលរួមការប្រឡងនេះ។ ការប្រឡងសរសេរសំបុត្រ UPU អន្តរជាតិលើកទី ៥៤ (២០២៥) ដែលរៀបចំដោយ UPU ក្រោមប្រធានបទ "ស្រមើស្រមៃថា អ្នកជាមហាសមុទ្រ។ សរសេរសំបុត្រទៅនរណាម្នាក់ពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរតែថែរក្សាអ្នកឱ្យបានល្អ និងការពារអ្នក"។ ជាមួយ នឹងសំបុត្រអំពីសាច់រឿងក្នុងខ្សែភាពយន្តដែលមានចំណងជើងថា "ពាក្យអង្វរករ ផ្ញើទៅកាន់អ្នកដឹកនាំរឿងដ៏ល្បីល្បាញ James Cameron, Minh Khue បានប្រែខ្លួនទៅជាមហាសមុទ្រ ដើម្បីប្រាប់ពីរឿងរ៉ាវនៃមហាសមុទ្រដែលហៀបនឹង ឈប់ដកដង្ហើម និងអង្វរអ្នកមានឥទ្ធិពលឱ្យផលិតភាពយន្តដែលដាស់តឿនពិភពលោក។ តាមរយៈសំបុត្ររបស់ខ្លួន ប្អូន Minh Khue ចង់និយាយឡើងនូវសំឡេង ទំនួលខុសត្រូវរបស់យុវជនជំនាន់ក្រោយក្នុងការផ្សព្វផ្សាយសារការពារសមុទ្រដោយសកម្មភាពតូចតាច ប៉ុន្តែជាក់ស្តែង៕