ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ថ្លែងក្នុងសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ THX/TTXVN)
លោក Abbas ក៏បានច្រានចោលតួនាទីគ្រប់គ្រងទាំងអស់នាពេលអនាគតរបស់ ក្រុមហាម៉ាស ហើយបាននិយាយថា ចលនានេះនិងបក្ខពួកផ្សេងទៀត នឹង “ត្រូវតែ ប្រគល់អាវុធទៅឲ្យអាជ្ញាធរជាតិប៉ាឡេស្ទីន”។ លោកក៏បានច្រានចោលនូវអ្វីៗដែល ក្រុមហាម៉ាសបានអនុវត្តន៍នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ប្រឆាំងនឹងជនស៊ីវិល អ៊ីស្រាអែល។ លោកក៏បានសង្កត់ធ្ងន់ថា ហ្កាហ្សាគឺជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ ចេញពីរដ្ឋប៉ាឡេស្ទីន ដែលបានត្រៀមខ្លួនជាស្រេចដើម្បីទទួលបន្ទុកពេញលេញ នូវការគ្រប់គ្រង និងធានាសន្តិសុខនៅតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានច្រានចោលការប្រកាសរបស់លោក Abbas។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ នៅពេលថ្លែងនៅខាងក្រៅសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បាននិយាយថា អេហ្ស៊ីបនឹងសហការជាមួយហ្ស៊កដានី ដើម្បីបណ្តុះ បណ្តាលជនប៉ាឡេស្ទីនឱ្យក្លាយជាផ្នែកមួយនៃកងកម្លាំងសន្តិសុខដែលត្រូវបានដាក់ពង្រាយនៅតំបន់ហ្គាហ្សា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ អាជ្ញាធរប៉ាឡេស្ទីន។ លើសពីនេះ ប្រទេសអារ៉ាប់នានា ស្វាគមន៍ចំពោះគំនិតនៃ ការដាក់ពង្រាយកម្លាំងអន្តរជាតិ ក្នុងគោលដៅតែមួយគត់គឺគាំទ្រអាជ្ញាធរប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យរបស់ខ្លួន៕