ប្រធានាធិបតីបារាំងលោក Emmanuel Macron។ រូបថត៖ REUTERS/Eduardo Munoz

ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោក Macron បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះបង្ហាញពីការគាំទ្រចំពោះ "សន្តិភាពរវាងប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន"៖ “ថ្ងៃនេះ យើងមានទំនួលខុសត្រូវក្នុងការបើកផ្លូវទៅកាន់សន្តិភាព។ ចាប់តាំងពីខែកក្កដាឆ្នាំមុន ព្រឹត្តិការណ៍នានាបានផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ ហើយបានដាក់នៅលើស្មារបស់យើងនូវបេសកកម្មជាប្រវត្តិសាស្ត្រមួយ ដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរ ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមរស់នៅជាមួយគ្នាប្រកបដោយសន្តិភាពនិងសន្តិសុខ។ ដល់ពេលយើងត្រូវមានសកម្មភាពជាក់ស្តែងដើម្បីគោលដៅសន្តិភាពរវាងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយខ្ញុំសូមប្រកាសថា ប្រទេសបារាំងទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន”

អាជ្ញាធរប៉ាឡេស្ទីនបានស្វាគមន៍ចំពោះការទទួលស្គាល់ជាផ្លូវការរបស់ប្រធានាធិបតីបារាំងអំពីរដ្ឋប៉ាឡេស្ទីន។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan បានអំពាវនាវឱ្យប្រទេសទាំងអស់ធ្វើតាមគំរូនៃប្រទេសលោកខាងលិច និងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

នៅក្នុងបម្រែបម្រួលមួយផ្សេងទៀតនៅថ្ងៃដដែលនោះ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនឹងមានន័យថាផ្តល់រង្វាន់ដល់កងកម្លាំងហាម៉ាសបន្ទាប់ពីការវាយប្រហាររបស់ពួកគេមកលើអ៊ីស្រាអែល។

មុននោះ បណ្តាប្រទេសជាបន្តបន្ទាប់ រួមទាំងចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងព័រទុយហ្គាល់ក៏បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដែលជាការកត់សម្គាល់ជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាពមជ្ឈិមបូព៌ា៕