កន្លែងតាំងពិពណ៌របស់ខេត្ត ថៃ ង្វៀន បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅដល់សាធារណជន។ រូបថត៖ thainguyen.gov.vn

ទីធ្លាតាំងពិព័រណ៌របស់ខេត្ត ថៃ ហ្វៀន ត្រូវបានរៀបចំឡើងលើផ្ទៃដីប្រហែល ៣៩០ម៉ែត្រការ៉េ នៅ Kim Quy House រួមជាមួយនឹងទីធ្លាខាងក្រៅប្រហែល ១.០០០ម៉ែត្រការ៉េ និងកន្លែងតាំងបង្ហាញម្ហូបអាហារចំនួន ៥០ម៉ែត្រការ៉េ ដោយបានឧទ្ទេសនាមអំពីវត្ថុបុរាណប្រពៃណី ផលិតផលកសិកម្ម ឧស្សាហកម្ម និងបច្ចេកវិទ្យាលេចធ្លោ។ នៅទីនេះ ខេត្ត ថៃហ្វៀនបានឧទ្ទេសនាមអំពីរូបភាព ឯកសារ វត្ថុបុរាណ អំពីទំនៀមទំលាប់ ប្រវត្តិសាស្ត្រ ជិត ១០០០; ដំណើរការនៃការបង្កើត និងអភិវឌ្ឍន៍ខេត្ត; សមិទ្ធិផលក្នុងវិស័យវប្បធម៌-សង្គម ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច នវានុវត្តន៍ និងសេចក្តីប្រាថ្នាឈានឡើងយ៉ាងខ្លាំងក្លាក្នុងសម័យកាលសមាហរណកម្ម; រួមជាមួយនឹងផលិតផលកសិកម្មប្រចាំរបស់មូលដ្ឋាន។ ចំណុចពិសេសមួយគឺកន្លែងវប្បធម៌តែ ដែលលើកតម្កើងសម្រស់វប្បធម៌ប្រពៃណីរបស់ខេត្ត ថៃ ហ្វៀន។ លោកស្រី ជាវ ធុ លឺវ នាយិការងនៃសហករណ៍សាគូរ តៃ ហ័ន បានឲ្យដឹងថា៖ “សហករណ៍បាននាំយកមកនូវផលិតផលមីសួរសាគូរ ដែលបំពេញតាមស្តង់ដារផលិតផល OCOP ផ្កាយ ៥ ថ្នាក់ជាតិ។ តាមរយៈការតាំងពិព័រណ៌នេះ យើងសង្ឃឹមថានឹងផ្សព្វផ្សាយផលិតផលទៅកាន់អ្នកប្រើប្រាស់ និងអតិថិជនយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេស”។

កន្លែងតាំងពិព័រណ៌របស់ខេត្ត ថៃ ង្វៀន ទទួលបានការចាប់អារម្មណ៍ពីប្រជាជន និងភ្ញៀវទេសចរយ់ាងច្រើនកុះករ (រូបថត៖ thainguyen.gov.vn)

ទីធ្លាតាំងពិព័រណ៌របស់ខេត្ត ថៃ ង្វៀន ផ្តល់នូវទិដ្ឋភាពដ៏ទូលំទូលាយរបស់ ថៃ ង្វៀន ប្រកបដោយភាពច្នៃប្រឌិត ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍដើម្បីគោលដៅកសាងមាតុភូមិដ៏សម្បូរបែប និងអរិយធម៌៕