លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការជំនះពុះពារលើផលវិបាកនៃព្យុះលេខ ១០ និងដំណោះស្រាយទប់ទល់នឹងព្យុះទី ១១។ (រូបថត៖ Lai Hoa/VOV)

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាន គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ៣ តុលា ព្យុះ Bualoi បានបណ្តាលឱ្យមនុស្ស ៦៦ នាក់ស្លាប់ ឬបាត់ខ្លួន; ផ្ទះជាង ១៧២.០០០ ខ្នងបានរងការខូចខាត។ ទាក់ទងនឹងវិស័យកសិកម្ម ដំណាំស្រូវ និងដំណាំរួមផ្សំជិត ៨៩.០០០ ហិកតា សត្វពាហនៈ សត្វបក្សាបក្សីជាង ២.៧០០ ក្បាល វារីវប្បកម្ម ១៧.០០០ ហិកតា និងព្រៃឈើជាង ៥០.០០០ ហិកតា ទទួលរងការ

ខូចខាត។ ទាក់ទងនឹងគមនាគមន៍ ផ្លូវចរាចរណ៍ជាង៧.៥០០កន្លែង ត្រូវបាក់ដី ទឹកជន់លិច និងបិទផ្លូវ; ទំនប់ និងប្រឡាយជាច្រើនត្រូវខូចខាត; សាលារៀនជិត ១៥០០ កន្លែង និងមូលដ្ឋានពេទ្យចំនួន ១៤៥ កន្លែង ត្រូវបានរងផលប៉ះពាល់ និងខូចខាត... ការខូចខាតផ្នែកសេដ្ឋកិច្ចសរុបត្រូវបានប៉ាន់ប្រមាណថា លើសពី ៦០០ លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ។ (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងខែកញ្ញា មានព្យុះចំនួន ៤ ជាប់ៗគ្នាបានប៉ះពាល់ដល់ប្រទេសវៀតណាម ក្នុងនោះ ព្យុះទីហ្វុង Bualoi មានកម្លាំងខ្យល់ខ្លាំង បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងទូលំទូលាយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្ដោតសំខាន់លើការស្វែងរកអ្នកបាត់ខ្លួនព្យាបាលអ្នករងរបួស សម្អាតអនាម័យសាលារៀន គិលានុបដ្ឋាន និងស្ដារខ្សែផ្លូវគមនាគមន៍ ប្រព័ន្ធទឹកស្តុកនិងអគ្គីសនី ឡើងវិញ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរថា ក្រោយពីខ្យល់ព្យុះត្រូវចាប់ផ្តើមស្តារឡើងវិញនូវផលិតកម្ម និងអាជីវកម្មជាបន្ទាន់ បម្រើកំណើន និងស្ថិរភាពជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ៕