គណៈប្រតិភូធ្វើពិធីបំផុសខែសកម្មភាព ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឆ្នាំ ២០២៥។ រូបថត៖ Le Hieu/VOV-ភូមិភាគកណ្តាល |
ដោយប្រធានបទ "ការជួញដូរមនុស្សគឺជាបទល្មើសមានការរៀបចំ - បញ្ឈប់ការកេងប្រវ័ញ្ច" ពិធីបំផុសគឺជាឱកាសមួយដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពគ្រោះថ្នាក់ ល្បិចកល និងទំហំឆ្លងដែននៃបទល្មើសជួញដូរមនុស្ស។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ស្ថានភាពនៃបទល្មើសជួញដូរមនុស្សលើពិភពលោកនិយាយរួម និងនៅវៀតណាមនិយាយដោយឡែកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ លើសពីនេះ ជម្លោះប្រដាប់អាវុធ អស្ថិរភាពនយោបាយនៅក្នុងប្រទេសមួយចំនួន ផលប៉ះពាល់នៃគ្រោះធម្មជាតិ ជំងឺរាតត្បាត តម្រូវការការងារកើនឡើង និងគោលនយោបាយបើកចំហ សមាហរណកម្មពិភពលោកនឹងជំរុញឲ្យមានការធ្វើចំណាកស្រុក កឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការ ក្លែងបន្លំ បបួលជនរងគ្រោះដើម្បីជួញដូរមនុស្ស។ ដូច្នេះហើយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានស្នើថា៖
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh ។ រូបថត៖ Le Hieu/VOV-ភូមិភាគកណ្តាល |
“ខ្ញុំសូមអំពាវនាវដល់គ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប រួមសាមគ្គីគ្នា លើកកម្ពស់ការយល់ដឹង ម្ចាស់ការធ្វើសកម្មភាព សម្របសម្រួលយ៉ាងជិតស្និទ្ធ ចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រួមចំណែកកសាងសង្គមប្រកបដោយសណ្តាប់ធ្នាប់ និងវិន័យ។ វៀតណាមប្តេជ្ញាលុបបំបាត់បទល្មើសជួញដូរមនុស្សចេញពីជីវភាពសង្គម”៕


