ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Nguyen Hoa Binh ជួបធ្វើការជាមួយដៃគូខាងអេមីរ៉ាតអារ៉ាប់រួម (UAE)។ (រូបថត៖ TTXVN) |
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការគណៈរដ្ឋមន្ត្រី UAE លោក Al Gergawi ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Nguyen Hoa Binh បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសិក្សាពីបទពិសោធន៍របស់ UAE ក្នុងកំណែទម្រង់ស្ថាប័ន និងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ ភាគីទាំង ពីរបានឯកភាពបន្តរក្សាការផ្លាស់ប្តូរគោលនយោបាយ ចែករំលែកបទពិសោធន៍ អភិបាលកិច្ច និងបង្កើនការតភ្ជាប់រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅ UAE លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Nguyen Hoa Binh ក៏បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន G42, Bybit, Binance, Emaar ដែលជាសាជីវកម្ម និងក្រុមហ៊ុនឈានមុខគេក្នុងវិស័យ ទ្រព្យសម្បត្តិឌីជីថល និងអចលនទ្រព្យ។ ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី អចិន្ត្រៃយ៍ Nguyen Hoa Binh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា blockchain និងទ្រព្យសម្បត្តិឌីជីថលរវាង Binance និងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang៕

