កងទ័ពការពារព្រំដែនបានជីកគាស់ថ្ម និងដីជាបន្ទាន់ បង្កើតលក្ខខណ្ឌសម្រាប់យានជំនិះចរាចរ។ រូបថត៖ VOV |
ព្យុះនិងទឹកជំនន់បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ត្រូវស្លាប់និងបាត់ខ្លួន។ ចរន្តខ្យល់ព្យុះនឹងបន្តបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ៣០ ខែកញ្ញា នៅតំបន់ភាគកណ្តាលប៉ែកខាងជើង និងភាគខាងជើង ជាពិសេសចាប់ពីខេត្ត Thanh Hoa ទៅ Hue និងខេត្ត Phu Tho, Son La, Lao Cai ... ជាមួយនឹងហានិភ័យខ្ពស់នៃការជន់លិចនៅតំបន់ទំនាបតាមដងទន្លេ អូរ និងតំបន់ឆ្នេរ ជាពិសេសហានិភ័យនៃទឹកជំនន់ភ្លាមៗ តំបន់ភាគខាងជើង និងការរអិលបាក់ដី។
នាថ្ងៃទី ២៨ ខែកញ្ញា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចុះហត្ថលេខា និងចេញសារតួរលេខជាផ្លូវការមួយ ផ្តោតលើការឆ្លើយតប និងជំនះពុះពារផលវិបាកនៃព្យុះ Bualoi និងទឹកជំនន់ក្រោយព្យុះ។ សារតួរលេខបានបញ្ជាក់យ៉ាងច្បាស់ថា ស្នើរឱ្យមូលដ្ឋានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះហានិភ័យទឹកជំនន់ខ្ពស់ និងទឹកជំនន់ក្រោយព្យុះ ដើម្បីធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ កាត់បន្ថយការខូចខាតដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងរដ្ឋ៕

