សេចក្តីប្រកាសរបស់មេដឹកនាំព័រទុយហ្គាល់បានធ្វើឡើងបន្ទាប់ពីប្រទេសនេះ និងប្រទេសចំនួន ១៤ ផ្សេងទៀតបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយបង្ហាញពីការត្រៀមខ្លួនជាស្រេច សម្រាប់ធ្វើការពិចារណាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលទើបបានបញ្ចប់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro ។ រូបថត៖ រ៉យទ័រ

នាថ្ងៃដដែល ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីប្រកាសស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់រដ្ឋាភិបាលព័រទុយហ្គាល់ ដោយបញ្ជាក់ថា សកម្មភាពវិជ្ជមាននេះគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ រួមចំណែកក្នុងការលើកកម្ពស់ដំណោះស្រាយរដ្ឋពីរ និងដំណើរការសន្តិភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីតក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការស្រដៀងគ្នានេះដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ។

ចែករំលែកទស្សនៈដូចគ្នា អេមីរ៉ាត់អារ៉ាប់រួម (UAE) និងអ៊ីរ៉ាក់ក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះរលកនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននាពេលថ្មីៗនេះពីប្រទេសជាច្រើន៕