យុទ្ធសាស្ត្រសម្រាប់ការអនុវត្ត AI គ្របដណ្តប់លើវិស័យដូចជា ការថែទាំសុខ ភាព និងឱសថ ថាមពល ការដឹកជញ្ជូន ការផលិត សំណង់ កសិកម្ម-អាហារ ការពារ ជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងវប្បធម៌។ គណៈកម្មការបាននិយាយថា ពួកគេកំពុង កៀងគរធនធានប្រហែល ១ ពាន់លានអឺរ៉ូ (១,១៦ ពាន់លានដុល្លារ) ដើម្បីអនុវត្តន៍គំនិត ផ្តួចផ្តើមទាំងនេះ។
ក្នុងពេលជាមួយគ្នានោះ យុទ្ធសាស្ត្រ AI នៅក្នុងវិទ្យាសាស្ត្របានដាក់ចេញ វិធានការដូចជាការបែងចែកថវិកាចំនួន ៥៨ លានអឺរ៉ូនៅក្នុងដំណាក់កាលសាកល្បង នៃវិទ្យាស្ថាននិម្មិតអំពីធនធានសម្រាប់វិទ្យាសាស្ត្រ AI នៅអឺរ៉ុប (RAISE) ដើម្បីបណ្តុះ បណ្តាល រក្សា និងទាក់ទាញអ្នកមានទេពកោសល្យក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ អំពី AI។ ទិន្នន័យរបស់ Eurostat បង្ហាញថា នៅឆ្នាំ ២០២៤ មានតែ ១៣,៥% នៃសហ គ្រាស ដោយមានបុគ្គលិកយ៉ាងហោចណាស់ ១០ នាក់ និងមានទីស្នាក់ការនៅសហ ភាពអឺរ៉ុប បានអនុវត្តន៍បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ៕