តាមការគ្រោងទុក ពិធីបើក នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៃបក្ស រដ្ឋ និងរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួង គណៈកម្មាធិការនិងផ្នែក មូលដ្ឋាន និងសហគ្រាសក្នុងស្រុកនិងបរទេសមួយចំនួនធំ។

ប្រតិភូធ្វើពិធីចុចប៊ូតុងបើកពិព័រណ៍។ (រូបថត៖ VOV)

ពិព័រណ៍សរទរដូវលើកទីមួយឆ្នាំ ២០២៥ ដោយមានប្រធានបទ "តភ្ជាប់មនុស្សជាមួយផលិតកម្ម និងអាជីវកម្ម" នឹងក្លាយជាកន្លែងដោះដូរពាណិជ្ជកម្មធំ ជាកន្លែងដែលលើកតម្កើងតម្លៃវប្បធម៌វៀតណាម ហើយតភ្ជាប់គុណតម្លៃនៃផលិតកម្ម ជាមួយនឹងភាពច្នៃប្រឌិត និងសមាហរណកម្ម។ ដោយមានការចូលរួមពីខេត្ត/ក្រុងចំនួន ៣៤ សាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក និងបរទេស ពិព័រណ៍នេះត្រូវបានរៀបចំឡើងលើផ្ទៃដីជាង ១៣ ម៉ឺនម៉ែត្រការ៉េ មានស្តង់ជាង ៣០០០ ស្តង់របស់សហគ្រាសជិត ២៥០០។ លក្ខណៈពិសេស នៃពិព័រណ៍លើកនេះគឺភាពចម្រុះនៃឧស្សាហកម្មដែលបានដាក់តាំងបង្ហាញដូចជា៖ ឧស្សាហកម្មធុនធ្ងន់ ឧស្សាហកម្មស្រាល ឧស្សាហកម្មវប្បធម៌ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កសិផល អាហារកែច្នៃ សេវាកម្មពាណិជ្ជកម្ម និងទំនិញប្រើប្រាស់ ជាដើម។ គណៈកម្មាធិការរៀបចំបានទទួលការចុះឈ្មោះចូលរួមក្នុងពិព័រណ៍ពីសហគ្រាសក្នុងស្រុកនិងបរទេសចំនួន ២៥០០ រួមទាំងសហគ្រាសប្រហែល ១០០ មកពីតំបន់អឺរ៉ុប ដូចជា៖ បារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ស្វីស... និងប្រទេសដទៃទៀតមកពីអាស៊ី ដូចជា៖ ចិន បណ្តាប្រទេសអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។

ក្នុងរយៈពេល ១១ ថ្ងៃនៃពិព័រណ៍ (ថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា) គណៈកម្មាធិការរៀបចំរំពឹងថានឹងទទួលចំនួនអ្នកទស្សនាជាង ៥០ ម៉ឺននាក់ក្នុងមួយថ្ងៃ៕