ពិព័រណ៍នេះ មានផ្ទៃដីតាំងពិព័រណ៍ជាង ១៣០,០០០ ម៉ែត្រការ៉េ ជាមួយនឹងស្តង់ជាង ៣,០០០ មកពីខេត្ត ក្រុងទាំង៣៤ និងបណ្តាក្រសួង ផ្នែក សហគ្រាសក្នុងស្រុកនិងបរទេសចំនួន ២,៥០០។ ពិព័រណ៍នេះត្រូវបានចាត់ទុកជា "ពិព័រណ៍ដែលមានប្រការល្អបំផុតទាំង ៦" រួមមាន៖ ទំហំធំបំផុត បរិយកាសទំនើបបំផុត ផលិតផលចម្រុះបំផុត គុណភាពខ្ពស់បំផុត សកម្មភាពទាក់ទាញបំផុត និងការអនុគ្រោះល្អបំផុត។
ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ នឹងបើកនៅយប់ថ្ងៃទី ២៥ ខែតុលា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (សង្កាត់ ដុងអាញ ទីក្រុងហាណូយ)។ រូបថត៖ Hiếu Nguyễn/VTC News |
ស្តង់ទំនិញនៅក្នុងពិព័រណ៍នេះ ត្រូវបានរៀបចំជា ៥ តំបន់ តាមប្រធានបទទាក់ទងនឹងអត្តសញ្ញាណវប្បធម៌វៀតណាម ដូចជា៖ តំបន់ "វិបុលភាព” ដាក់តាំងបង្ហាញផលិតផលនិងទំនិញក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម; តំបន់ "សរទរដូវសម្រាប់គ្រួសារ" ដែលឧទ្ទេសនាមនិងផ្សព្វផ្សាយផលិតផលប្រើប្រាស់ និងម៉ាកយីហោល្បីៗនៅក្នុងប្រព័ន្ធលក់រាយនិងមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាផលិតផលនិងសម្ភារៈខាងក្នុងនិងខាងក្រៅលំនៅដ្ឋាន; តំបន់ "សរទរដូវវៀតណាម - ពណ៌នៃសរទរដូវ” ដែលឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលពិសេសប្រចាំមូលដ្ឋាននីមួយៗ; តំបន់ "ភាពប្រណិតនៃសរទរដូវហាណូយ" ដែលឧទ្ទេសនាមផលិតផលឧស្សាហកម្មនិងពាណិជ្ជកម្មឆ្នើម ផលិតផល OCOP ផលិតផលនៃភូមិសិប្បកម្ម និងតាំងបង្ហាញទេសភាពខ្នាតតូចនិងគំរូច្នៃប្រឌិតនៃទីក្រុងហាណូយ។ តំបន់ "ភាពប្រណិតនៃវប្បធម៌វៀតណាម" ដែលឧទ្ទេសនាមនិងធ្វើពាណិជ្ជកម្មផលិតផលពិសេសនៃឧស្សាហកម្មវប្បធម៌ចំនួន ១២។ ពិព័រណ៍សរទរដូវឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា៕

