អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (រូបថត៖ Lai Hoa/VOV) |
ពិធីនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធអ៊ីនធឺណិត តភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលពិព័រណ៍ជាតិនៃក្រុងហាណូយ) ជាមួយទីតាំងចំនួន ៧៩ កន្លែង នៃខេត្ត-ក្រុងចំនួន ៣៤។ អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ នៅទីតាំងមជ្ឈមណ្ឌលពិព័រណ៍ជាតិ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV1) |
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា ទាំងនេះគឺជាសំណង់និងគម្រោងខ្នាតធំដែលមានបច្ចេកទេសស្មុគស្មាញ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាក់ ទាញការចូលរួមយ៉ាងខ្លាំងក្លាពីសហគ្រាសឯកជន។
“សំណង់សេដ្ឋកិច្ច-សង្គមសំខាន់ៗ ដែលត្រូវបានបើកសម្ពោធ និងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃនេះ មានអត្ថន័យជាយុទ្ធសាស្ត្រ ក្នុងការបង្វែរស្ថានភាព ផ្លាស់ប្តូរស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសជាតិ; រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនិងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដំណាលគ្នា និងទំនើប បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតរបកគំហើញក្នុងការតភ្ជាប់សេដ្ឋកិច្ច និងតំបន់ បង្កើតបរិយាកាសវិនិយោគ និងធុរកិច្ចដ៏ទាក់ទាញ; បង្កើតការងារនិងជីវភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតតម្លៃ បង្កើនពាណិជ្ជសញ្ញាវៀតណាម; កាត់បន្ថយថ្លៃដើមដឹកជញ្ជូន កាត់បន្ថយថ្លៃដើមធាតុចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាមក្នុងទីផ្សារអន្តរជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
ទិដ្ឋភាពទូទៅនៃពិធី (រូបថត៖ Lai Hoa/VOV) |
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា គម្រោងនានាក៏បង្ហាញពីការរីកធំធាត់ ទំនុកចិត្ត ភាពក្លាហាន ភាពជឿជាក់លើខ្លួនឯង ភាពជាម្ចាស់នៃបច្ចេកវិទ្យារបស់ប្រជាជនវៀតណាម។ ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការខិតខំប្រឹងប្រែង សាមគ្គីភាព និងការឯកភាពគ្នានៃប្រព័ន្ធនយោបាយទាំងមូល អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងការប្រកួតប្រជែងដើម្បីចូលរួម និងអនុវត្តគម្រោង...។ ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្ដី បានស្នើឱ្យគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ មូលដ្ឋាន សហគ្រាស អង្គភាព និងបុគ្គល បន្តខិតខំប្រឹងប្រែង ដើម្បីពន្លឿនការបង្ហើយគម្រោង និងសំណង់នានា ហើយដាក់ឱ្យដំណើរការនាពេលឆាប់ៗនេះ៕



