បណ្ដាតំណាងចុចប៊ូតុងបើកការដ្ឋានសាងសង់ប្រព័ន្ធប្រព្រឹត្តកម្ម ឌីអុកស៊ីតដោយបច្ចេកវិទ្យាកំដៅនៅអាកាសយានដ្ឋាន Bien Hoa ខេត្ត Dong Nai។ (រូបថត៖ Quang Dung/VOV) |
សហប្រតិបត្តិការធ្វើប្រព្រឹត្តកម្មឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ដែលរំពឹងថានឹងត្រូវបានបើកឲ្យដំណើរការចាប់ពីឆ្នាំ ២០២៦។ យោងតាម លោកឧត្តម សេនីយ៍ត្រី Bui Thien Thau មេបញ្ជាការរងនៃកងទ័ពការពារដែនអាកាស-ទ័ពជើង អាកាស ប្រធានគណៈគ្រប់គ្រងគម្រោងធ្វើប្រព្រឹត្តកម្មឌីអុកស៊ីត នៅអាកាសយានដ្ឋាន Bien Hoa បានឲ្យដឹងថា បច្ចេកវិទ្យាកម្ដៅគឺជាបច្ចេកវិទ្យាទំនើប ដែលជួយបង្កើនកម្រិត សុវត្ថិភាពសម្រាប់យោធិន និងកម្មករក្នុងដំណើរការដឹកជញ្ជូន ស្តុកទុក និងធ្វើប្រព្រឹត្ត កម្មបរិមាណដី ១៥ ម៉ឺនម៉ែត្រគូបដែលត្រូវបំពុលដោយជាតិពុលឌីអុកស៊ីត នៅអាកាស យានដ្ឋាន Bien Hoa និងតំបន់ជុំវិញ ព្រមទាំងពន្លឿនដំណើរការសម្អាតដីនៅក្នុងតំបន់ នេះ ដើម្បីឆាប់ប្រគល់ដីឲ្យមូលដ្ឋានវិញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លោកឧត្តមសេនីយ៍ត្រី Bui Thien Thau បានសង្កត់ធ្ងន់ថា៖
“សម្រាប់គម្រោងនេះ កងទ័ពការពារដែនអាកាស-ទ័ពជើងអាកាស នឹងសម្រប សម្រួលជាប្រចាំជាមួយស្ថាប័នមានសមត្ថកិច្ច អ្នកម៉ៅការក្នុងស្រុក និងបរទេស ដោយ ប្រតិបត្តិយ៉ាងតឹងរឹងតាមវិន័យ បទបញ្ញត្តិ និងដំណើរការបច្ចេកវិទ្យាប្រព្រឹត្តកម្ម ឌីអុកស៊ីត ធានាសុវត្ថិភាពសម្រាប់បរិស្ថាន និងកម្មករ”។
តំណាងឱ្យអ្នកម៉ៅការស្នូល ដែលចូលចូលរួមក្នុងគម្រោងនេះ លោក Darryl Nelson ប្រធានក្រុមហ៊ុន Nelson Environmental Remediation (អាមេរិក) បាននិយាយ ថា ក្រុមហ៊ុនបានត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ហើយមាន បំណងចង់ផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដើម្បីដោះស្រាយម្ដងឲ្យដាច់ស្រឡះនូវ បញ្ហាឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa និងតំបន់ជុំវិញ។
“យើងមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានជ្រើសរើសជាអ្នកផ្តល់បច្ចេកវិទ្យា និងចំណេះដឹងដើម្បីដោះស្រាយបញ្ហាឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ដែល ជាគម្រោងដ៏សំខាន់មួយ។ យើងទន្ទឹងរង់ចាំដោះស្រាយបញ្ហានេះម្តងឲ្យដាច់ស្រឡះ។ យើងបានចំណាយពេល ២ ឆ្នាំដើម្បីសម្រេចការរចនា (នៃប្រព័ន្ធបច្ចេកវិទ្យា) ក៏ដូចជាតភ្ជាប់គ្រប់ភាគីទាំងអស់ ហើយយើងបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើម គម្រោងនេះ”។
យោងតាមតួរលេខនៃក្រសួងការពារប្រទេស ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេក វិទ្យាកម្ដៅនឹងពន្លឿនដំណើរការប្រព្រឹត្តកម្មដីដែលត្រូវបំពុលដោយសារធាតុឌីអុកស៊ីត ក្នុងតំបន់អាកាសយានដ្ឋាន Bien Hoa សំដៅបញ្ចប់គម្រោងមុនឆ្នាំ ២០៣០ តាមតម្រូវការក្នុងផែនការជាតិស្ដីពីការជំនះពុះពារលើផលវិបាកដោយជាតិគីមីពុល/ឌីអុកស៊ីតក្រោយសង្គ្រាមនៅវៀតណាម ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២១៕

