ក្នុងសន្និបាតលើកនេះ គណៈកម្មាធិការមជ្ឈិមផ្តោតសំខាន់លើការពិភាក្សានិងផ្តល់យោបល់លើក្រុមខ្លឹមសារសំខាន់ចំនួនពីរ។ នោះគឺជាក្រុមខ្លឹមសារស្តីពីការងារ រៀបចំសម្រាប់មហាសន្និបាតលើកទី១៤របស់បក្ស និងក្រុមខ្លឹមសារទាក់ទងនឹង សេដ្ឋកិច្ចសង្គម។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងសុន្ទរកថាបើកសន្និបាត។ (រូបថត៖ VGP) |
លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា ក្នុងសន្និបាត លើកនេះ ការិយាល័យនយោបាយ នឹងរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិម ដើម្បី ផ្តល់យោបល់លើរបាយការណ៍លទ្ធផល និងផែនការតែងតាំងកម្មាភិបាលឱ្យចូលរួម ក្នុងគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ចូលរួមគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈិមនីតិកាលទី ១៤ ហើយរៀបចំការបោះឆ្នោតតែងតាំងកម្មាភិបាលដល់គណៈ កម្មាធិការមជ្ឈិមបក្ស និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម តាមបទប្បញ្ញត្តិ។ លោក អគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“នៅពេលជ្រើសរើស និងតែងតាំងកម្មាភិបាល ត្រូវតែផ្អែកលើស្តង់ដារ លក្ខខណ្ឌ រចនាសម្ព័ន្ធ និងបរិមាណ ស្របតាមទិសដៅការងារបុគ្គលិកនៃមហាសន្និបាតលើកទី ១៤របស់បក្ស និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ផលប្រយោជន៍របស់បក្ស របស់ប្រទេសជាតិ និងប្រជាជនត្រូវតែដាក់ជាអាទិភាពចម្បង។ តម្រូវការស្នូលក្នុងការជ្រើសរើស កម្មាភិបាលគឺ លក្ខណៈសម្បត្តិ សមត្ថភាព កិត្យានុភាព សុចរិតភាព និងប្រសិទ្ធភាព; ការហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ជិតស្និទ្ធជាមួយប្រជាជន គោរពប្រជាពលរដ្ឋ និងដើម្បីប្រជាជន”។
យោងតាមរបៀបវារៈ សន្និបាតនឹងប្រជុំរហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥៕

