នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញចូលរួមពិធីនេះ។ រូបថត៖ VOV |
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងថ្នាក់ដឹកនាំក្រសួង ផ្នែកនានាបានចុចប៊ូតុង បើកដំណើរការមជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១ ជាផ្លូវការ និងប្រកាសចាប់ផ្តើមប្រតិបត្តិការប្រព័ន្ធមូលដ្ឋានទិន្នន័យរបស់មជ្ឈមណ្ឌលទិន្នន័យជាតិជាផ្លូវការ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានមានប្រសាសន៍ថា៖ “មជ្ឈមណ្ឌលទិន្នន័យជាតិលេខ ១ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ យើងត្រូវឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍បណ្តាញដ៏បត់បែននិងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពជាមួយប្រព័ន្ធមជ្ឈមណ្ឌលទិន្នន័យផ្សេងទៀត និងធ្វើសមាហរណកម្មជាមួយបណ្តាញទិន្នន័យសកល ហើយដំបូងបង្អស់គឺតំបន់អាស៊ីអាគ្នេយ៍។ មជ្ឈមណ្ឌលទិន្នន័យជាតិត្រូវតែជា "បេះដូងនៃបរិវត្តកម្មឌីជីថលជាតិ"; ដើរជួរមុខក្នុងការតភ្ជាប់ ចែករំលែកនិងបើកទិន្នន័យ បង្កើតប្រព័ន្ធអេកូទិន្នន័យប្រកបដោយសុវត្ថិភាព។ ទិន្នន័យធនធានយុទ្ធសាស្ត្រ ជាកម្លាំងចលករសម្រាប់នវានុវត្តន៍ទិន្នន័យ គឺជាធនធានជាតិថ្មី ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ។ ជាមួយនឹងស្មារតីនៃ "ប្រព័ន្ធបង្រួបបង្រួមតែមួយ ទិន្នន័យតែមួយ និងសេវាកម្មគ្មានថ្នេរ" ៕

