មហាសន្និបាតបក្ខភាគ ទីក្រុងលើកទី ១ អាណត្តិ ២០២៥-២០៣០។ (រូបថត៖ VOV)
របាយការណ៍នយោបាយនៅមហាសន្និបាតបានរំលេចនូវលទ្ធផលនៃអាណត្តិ ២០២០ - ២០២៥ របស់បក្ខភាគទីក្រុង Hai Phong ដោយឈរលើមូលដ្ឋាននៃការរួម បញ្ចូលគ្នានៃខេត្ត Hai Duong និងទីក្រុង Hai Phong ចាស់។ មហាសន្និបាតបានដាក់ ចេញគោលដៅ កសាងទីក្រុង Hai Phong ទៅជាទីក្រុងកំពង់ផែឧស្សាហកម្មទំនើប ស៊ីវិល័យ អេកូឡូស៊ី និងគួរឲ្យចង់រស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០; ត្រួស ត្រាយផ្លូវក្នុងឧស្សាហូបនីយកម្ម ទំនើបកម្ម ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងនវានុវត្តន៍; ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ទេសចរណ៍គុណភាពខ្ពស់ សេវាកម្ម - ឡូជីស្ទីក និងថាមពលស្អាតឈានមុខគេក្នុងប្រទេស កំណើន GRDP ក្នុងដំណាក់ កាល២០២៦ - ២០៣០ សម្រេចបានអត្រាជាមធ្យម ១៣% ឡើងទៅ ក្នុងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។ (រូបថត៖ VOV)
អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“កសាង Hai Phong តាមបាវចនា "សាមគ្គីភាព-រីកចម្រើន-ទំនើប-វិបុលភាព-អរិយធម៌-សុភមង្គល" ឆាប់ក្លាយជាទីក្រុងសង្គមនិយម-សុខដុមរមនា ភ្លឺស្វាង បៃតង ស្អាត គួរឲ្យចង់រស់នៅ។ រួមចំណែកប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំទាំងពីរ របស់បក្ស ដោយស្មារតី “បក្សដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភាយល់ស្រប ប្រជាជនគាំទ្រ មាតុភូមិរំពឹងទុក យើងពិភាក្សាតែរបៀបធ្វើប៉ុណ្ណោះ - គ្មានការថយក្រោយទេ”៕