ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប |
កាសែតអង់ហ្គោឡា (Jornal de Angola) បានចុះផ្សាយព័ត៌មាននិងអត្ថបទលេចធ្លោជាច្រើនអំពីសកម្មភាពពាក់ព័ន្ធក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ដូចជា៖ ប្រធានាធិបតីលោក João Lourenço បានស្វាគមន៍សមភាគីវៀតណាមនៅវិមានប្រធានាធិបតី; រដ្ឋសភាអង់ហ្គោឡាបានបើកសម័យប្រជុំជាផ្លូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម...។
ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប |
ទន្ទឹមនឹងនោះ ទីភ្នាក់ងារសារព័ត៌មាន Angop ក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនទាក់ទងនឹងដំណើរទស្សនកិច្ច ដូចជា អង់ហ្គោឡានិងវៀតណាម ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ; ប្រធានរដ្ឋវៀតណាមទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអង់ហ្គោឡា...។
ប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាចុះផ្សាយអត្ថបទលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ រូបថត៖ VOV/អេហ្ស៊ីប |
ខ្លឹមសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយអង់ហ្គោឡាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបង្ហាញពីសារៈសំខាន់ និងចំណាប់អារម្មណ៍ពិសេសរបស់សារព័ត៌មានអង់ហ្គោឡាក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង។ សារព័ត៌មានអង់ហ្គោឡាបានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍នយោបាយ និងការទូតដ៏សំខាន់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពរវាងអង់ហ្គោឡា និងវៀតណាមក្នុងរយៈពេលខាងមុខ។



