អគ្គសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ី ឧត្តមនាវីឯក Muhammad Ali បានឲ្យដឹងថា នេះជាសមយុទ្ធមិនប្រយុទ្ធ ដោយផ្តោតលើសកម្មភាពផ្តល់ជំនួយមនុស្សធម៌ សំដៅផ្តល់ការគាំទ្រដល់គោលដៅ និងកសាងអន្តរប្រតិបត្តិការរវាងកងទ័ពជើងទឹក ជាពិសេសក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិបត្តិការមនុស្សធម៌ផ្សេងទៀត។

នាវាចម្បាំងរបស់ឥណ្ឌូនេស៊ី។ រូបថត៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី

ក្រៅពីសមយុទ្ធនៅមូលដ្ឋានជាក់ស្តែង នៅមានសកម្មភាពផ្សេងទៀតដូចជា៖ វេទិកាផ្លាស់ប្តូរបទពិសោធន៍ និងការយល់ដឹងគ្នាទៅវិញទៅមករវាងនាយទាហាន(SMEE) កិច្ចប្រជុំកងទ័ពជើងទឹកទ្វេភាគី សន្និសីទសន្តិសុខដែនសមុទ្រអន្តរជាតិ (IMSS) ការតាំងពិព័រណ៍ការពារជាតិ សកម្មភាពវប្បធម៌ ការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត សម្រាប់ប្រជាជននិងក្បួនដង្ហែនៅកោះបាលី៕