ក្រុមប្រឹក្សាអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថា ពួកគេបាន រកឃើញការដកឧបករណ៍បំពងសំឡេងរបស់យោធាកូរ៉េខាងជើង នៅក្នុងតំបន់ជួរមុខមួយចំនួន ចាប់តាំងពីព្រឹកម្សិលមិញ។ ចំណាត់ការរបស់កូរ៉េខាងជើងកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូងបានបញ្ចប់ការរុះរើ និងបញ្ឈប់ការផ្សាយរបស់ឧបករណ៍បំពងសំឡេងរិះគន់កូរ៉េខាងជើងនៅតំបន់ព្រំដែន។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងបន្តតាមដានថា តើការដកឧបករណ៍បំពងសំឡេងកូរ៉េខាងជើង នឹងត្រូវពង្រីកទៅគ្រប់តំបន់ព្រំដែនដែរឬទេ ខណៈដែលកូរ៉េខាងជើងមិនទាន់បានធ្វើអត្ថាធិ ប្បាយ ជាផ្លូវការណាមួយអំពីទង្វើនេះទេ។

បន្ទាប់ពីចូលកាន់តំណែងនៅខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលរបស់ប្រធានា ធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung កំពុងពិចារណាជម្រើសគោលនយោបាយជាច្រើន ដើម្បីកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង រួមទាំងការរុះរើឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើង អំពាវនាវឱ្យបញ្ឈប់ការចែកចាយខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង និងត្រៀមខ្លួនជាស្រេចដើម្បីបន្តគម្រោងអន្តរកូរ៉េនៅពេលទំនាក់ទំនងជាមួយកូរ៉េខាងជើងត្រូវបានបង្កើតឡើងវិញ៕