ប្រជាជនប៉ាឡេស្ទីនប្រមូលជំនួយឧបត្ថម្ភ ពីឡានដឹកទំនិញចូលតំបន់ហ្គាហ្សា ក្នុងបរិបទនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Ramadan Abed

រថយន្តរាប់រយគ្រឿងដែលដឹកស្បៀងអាហារ បរិក្ខារពេទ្យ និងសម្ភារៈចាំបាច់ផ្សេងទៀតបានចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ដែលបានចូលរួមពិធីចុះហត្ថលេខាក្នុងសន្និសីទផងដែរនោះ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការផ្តោតលើជំហានសហប្រតិបត្តិការមនុស្សធម៌ សន្តិសុខ និងកសាងឡើងវិញ។ នៅចក្រភពអង់គ្លេស រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំកំពូលរយៈពេល ៣ ថ្ងៃស្តីពីការកសាងតំបន់ហ្គាហ្សាឡើងវិញនៅក្នុងទីក្រុង Wilton Park (West Sussex) ដោយមានគោលបំណងដើម្បី "ផ្តួចផ្តើមផែនការក្រោយសង្រ្គាម និងការសម្របសម្រួលនៅហ្គាហ្សា"។ យោងតាមធនាគារពិភពលោក និងរដ្ឋាភិបាលអេហ្ស៊ីប តម្រូវការសរុបសម្រាប់ផែនការកសាងឡើងវិញរបស់ហ្គាហ្សាអាចឈានដល់ ៥៣ ពាន់លានដុល្លារ។ ដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងនឹងផ្តោតលើការរំសាយអាវុធក្រុមហាម៉ាស ការបង្កើតរដ្ឋាភិបាលស៊ីវិលក្រោយសង្គ្រាម និងការកសាងកម្លាំងសន្តិសុខប៉ាឡេស្ទីនថ្មីដោយមានការគាំទ្រពីដៃគូក្នុងតំបន់៕