ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជំនួបជាមួយប្រធានគណៈប្រតិភូនៃទីភ្នាក់ងារព័ត៌មាន OANA និងតំណាងទីភ្នាក់ងារសារព័ត៌មានធំៗជុំវិញពិភពលោក។ រូបថត៖ VNA |
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក Zelensky បានច្រានចោលសំណើរនេះ តាមរយៈរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោក Peskov ក៏បានឲ្យដឹងថា ជំនួបរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងកម្រិតខ្ពស់ជាង ឬខ្ពស់បំផុត នឹងទាមទារបរិមាណការងារយ៉ាងច្រើន។
អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានឲ្យដឹងថា កងកម្លាំងយោធាបរទេសមិនអាចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែននោះទេ ហើយរុស្ស៊ីមិនទទួលយកប្រការនោះដែរ។ លោក Peskov បានសង្កត់ធ្ងន់ថា រុស្ស៊ីចាត់ទុកវត្តមានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅតាមព្រំដែនរបស់ខ្លួន ជាគ្រោះថ្នាក់ពិតប្រាកដ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាសន្តិសុខជាតិ។ លោកបានបញ្ជាក់ថា រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួន រហូតដល់មានឱកាសដោះស្រាយជម្លោះដោយមធ្យោបាយនយោបាយនិងការទូត ហើយបានរំលឹកឡើងវិញថា ការដាក់ពង្រាយទ័ពបរទេសដែលអាចកើតមាននៅប្រទេសអ៊ុយក្រែន នឹងមិនជួយឱ្យភាគីនានាខិតមកជិតការដោះស្រាយជម្លោះនោះទេ៕

