លោក Trump ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី ២៣ ខែកញ្ញា រូបថត៖ REUTERS |
លោក Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត "វិធានការពន្ធដ៏ខ្លាំងក្លា" ដើម្បីបង្ខំឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដកខ្លួនចេញពីជម្លោះដែលអូសបន្លាយអស់រយៈពេលបីឆ្នាំកន្លះ ជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា វិធានការទាំងនេះនឹងមានប្រសិទ្ធភាព លុះត្រាតែសម្ព័ន្ធមិត្តអឺរ៉ុបអនុវត្តន៍វិធានការដែលលោកបានស្នើឡើង។
ក្រៅពីបញ្ហាអ៊ុយក្រែន ប្រធានាធិបតីអាមេរិកក៏បានច្រានចោលការខិតខំប្រឹងប្រែងដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយចាត់ទុកថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជា "រង្វាន់ធំពេកសម្រាប់ក្រុមហាម៉ាស" និងបានអំពាវនាវឱ្យដោះលែងចំណាប់ខ្មាំងដែលនៅរស់ ឬបានស្លាប់ ដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្គាហ្សា ដោយចលនាប្រដាប់អាវុធនេះ។ មេដឹកនាំអាមេរិកបានសង្កត់ធ្ងន់ថា "សង្រ្គាមនៅហ្គាហ្សាគួរតែបញ្ឈប់ភ្លាមមួយរំពិច" ៕

