ថ្លែងនៅក្នុងសន្និសីទ សារព័ត៌ មានជាប្រចាំថ្ងៃ របស់ក្រុមការ ងារ ទទួលបន្ទុកការប្រយុទ្ធប្រ ឆាំងជម្ងឺឆ្លង COVID-19 នៃ សេតវិមានកាលពីថ្ងៃទី ១៨ ខែមេសា លោក Donald Trump បានបញ្ជាក់ថា “សូមចាំមើលថា តើការស៊ើបអង្កេតរបស់ពួកគេប្រព្រឹត្តទៅឡើងយ៉ាងម៉េចដែរ ប៉ុន្តែសហរដ្ឋ អាមេរិកក៏កំពុងធ្វើការស៊ើបអង្កេតដែរ” ។
ទន្ទឹមនឹងនេះ មានសមាជិក សភា មកពីគណបក្សសាធារណរដ្ឋមួយចំនួន ក៏បានឲ្យដឹងថា វីរុសនេះត្រូវបានដោះលែងពីមន្ទីរពិសោធន៍មួយក្នុងដំណើរការពិសោធន៍របស់ចិន ព្រមទាំងបានណែនាំអំពីសេចក្តីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យប្រជាជនអាមេរិកដាក់ពាក្យប្តឹងទៅលើចិន ស្តីពីការខូចខាតដោយសារជំងឺរាតត្បាតសកល COVID-19៕
