ប្រធានាធិបតីអាមេរិក លោក Donald Trump។ (រូបថត៖ Xinhua/VNA) |
ការទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិក
នៅថ្ងៃទី ១៧ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីអាមេរិក លោក Donald Trump និងលោកជំទាវ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក យោងទៅតាមព្រះរាជពិធីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះរាជវង្សអង់គ្លេសនៅឯវិមាន Windsor ជាយក្រុងឡុងដ៍ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ Charles ទី៣ របស់ចក្រភពអង់គ្លេសផ្ទាល់។ ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រី អង់គ្លេស លោក Keir Starmer នឹងជួបពិភាក្សាទ្វេភាគី អំពីប្រធានបទសំខាន់ៗជាច្រើន ក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-អង់គ្លេស ក៏ដូចជារវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត អឺរ៉ុបរបស់ខ្លួន ក្នុងបរិបទដែលសម្ព័ន្ធភាពយុទ្ធសាស្ត្រអន្តរៈមហាសមុទ្រអាត្លង់ទិក ជាប្រពៃណី កំពុងជួបប្រទះនឹងបញ្ហាប្រឈមខ្លាំង ពីការផ្លាស់ប្តូរអាទិភាពយុទ្ធសាស្ត្រ របស់រដ្ឋបាលអាមេរិក ក៏ដូចជាវិធីអភិក្រមផ្សេងៗគ្នាចំពោះបញ្ហាអន្តរជាតិសំខាន់ៗជា ច្រើន។ ដូច្នេះហើយ ប្រទេសម្ចាស់ផ្ទះ ចក្រភពអង់គ្លេស កំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បី សម្រេចបានកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយរដ្ឋបាលរបស់លោក Donald Trump តាមរយៈព្រះរាជពិធីដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេស ពិចារណាលើការដែលលោក Donald Trump តែងតែសម្តែងសមានចិត្តជាសាធារណៈចំពោះរាជវង្សអង់គ្លេស។ លោក Robert Lacey ប្រវត្តិវិទូអំពីរាជវង្សអង់គ្លេសបានធ្វើអត្ថាធិប្បាយថា៖
"រហូតមកដល់ពេលនេះ នេះជាលើកទីមួយហើយដែលប្រមុខរដ្ឋមួយរូប ត្រូវបានប្រមុខរាជាធិបតេយ្យអង់គ្លេសអញ្ជើញមកបំពេញទស្សនកិច្ចតាមរយៈលិខិតអញ្ជើញដោយផ្ទាល់។ ប្រការនេះបង្ហាញថា មានការគិតគូ នយោបាយជាច្រើននៅក្នុង ព្រឹត្តិការណ៍នេះ"។
ចែករំលែកទស្សនៈនេះ លោកស្រី Olivia O'Sullivan នាយិកាកម្មវិធី "ចក្រភព អង់គ្លេសលើពិភពលោក" នៃវិទ្យាស្ថានស្រាវជ្រាវ Chatham House (អង់គ្លេស) បានចាត់ទុកថា បច្ចុប្បន្នរដ្ឋាភិបាលអង់គ្លេសកំពុងជួបប្រទះនឹងបញ្ហាប្រឈម ដ៏ធំពីគោលនយោបាយដែលមិនអាចទាយទុកជាមុនបានរបស់រដ្ឋបាលសហរដ្ឋអាមេរិក។ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់លោក Donald Trump គឺជាឱកាសមួយ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer កំណត់យ៉ាងច្បាស់នូវវិធីអភិក្រម របស់សហរដ្ឋអាមេរិកចំពោះបញ្ហាពាណិជ្ជកម្ម សន្តិសុខ ឬថាមពល។
"នេះគឺជាសេចក្ដីអញ្ជើញដ៏ធំមួយពីចក្រភពអង់គ្លេស ព្រោះថាការអញ្ជើញប្រមុខ រដ្ឋមួយរូបមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ពីរដងគឺកម្រណាស់។ ចក្រភពអង់គ្លេស ប្តេជ្ញាចិត្តសម្រេចបានអ្វីមួយ ដែលមានលក្ខណៈយុទ្ធសាស្ត្រ និងមានន័យក្នុងដំណើរ ទស្សនកិច្ចរបស់លោក Trump លើកនេះ"។
កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា-ថាមពល
ក្នុងចំណោមប្រធានបទអាទិភាពដែលរដ្ឋាភិបាលអង់គ្លេសចង់ជំរុញនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ការវិនិយោគត្រូវបានចាត់ទុកថា
បញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗលើពិភពលោក រួមមាន៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែន; ជម្លោះនៅហ្គាហ្សា; ផែនការរបស់ចក្រភពអង់គ្លេស និងប្រទេសលោកខាងលិចមួយចំនួនក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន... គឺជាប្រធានបទសំខាន់បន្ទាប់ក្នុង អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅចក្រភព អង់គ្លេស។ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និង មេដឹកនាំអឺរ៉ុបជាច្រើនបានខិតខំប្រឹងប្រែងជំរុញសកម្មភាពការទូតដើម្បីបញ្ចុះបញ្ចូលលោក Donald Trump ឱ្យអនុវត្តន៍វិធីអភិក្រមដ៏តឹងរ៉ឹងជាងមុន ចំពោះភាគីរុស្ស៊ី តាម នោះធ្វើការចរចាដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែនឲ្យបានឆាប់។ យោងតាមលោកស្រី Olivia O'Sullivan បច្ចុប្បន្នសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន រួមទាំង ចក្រភពអង់គ្លេស កំពុងមានភាពខុសគ្នាដ៏ធំបង្គួរលើបញ្ហាខាងលើ ដូច្នេះនាយករដ្ឋ មន្ត្រីអង់គ្លេស លោក Keir Starmer ចាំបាច់ត្រូវនិយាយបញ្ហានេះជាមួយលោក Donald Trump ឲ្យបានប៉ិនប្រសប់។
"នេះគឺជាបញ្ហាប្រឈមដ៏លំបាកសម្រាប់លោក Keir Starmer និងរដ្ឋាភិបាលអង់គ្លេស ពីព្រោះមានរឿងដែលលោកចង់បាន ដូចជាការវិនិយោគរបស់សហរដ្ឋ អាមេរិកក្នុងវិស័យបច្ចេកវិទ្យា ឬកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់ ដូច្នេះបាន ជាភាគីអាមេរិកក៏អាចទាមទារការធ្វើសម្បទានពីភាគីអង់គ្លេសផងដែរ"។
ភាពចម្រូងចម្រាសទាក់ទងនឹងពាណិជ្ជកម្ម និងពន្ធដារក៏ជាប្រធានបទដ៏រសើប មួយទៀតដែរ ដោយសាររដ្ឋបាលអាមេរិកបានទទូចលើការរក្សាអត្រាពន្ធចំពោះ ដៃគូសេដ្ឋកិច្ចនានា រួមទាំងចក្រភពអង់គ្លេស ហើយថ្មីៗនេះបានស្នើឱ្យប្រទេស សមាជិក EU ឬប្លុកណាតូ ដាក់ពន្ធខ្ពស់ទៅលើចិន និងឥណ្ឌា ដើម្បីដាក់សម្ពាធលើ រុស្ស៊ី។ យោងតាមអ្នកសង្កេតការណ៍ ប្រសិនបើមិនបានដោះស្រាយដោយប្រយ័ត្ន ប្រយែង ចម្រូងចម្រាសទាំងនេះអាចប៉ះពាល់ដល់គោលដៅធំៗក្នុងទំនាក់ទំនងទ្វេភាគី ដែលទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកចង់សម្រេចបានក្នុងដំណើរទស្សនកិច្ច របស់លោក Donald Trump៕

