អគារមួយបានដួលរលំបន្ទាប់ពីការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលនៅក្នុងក្រុងហ្គាហ្សា។ (រូបថត៖ THX/TTXVN) |
ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចែករំលែកនៅលើបណ្តាញសង្គមថា រដ្ឋអំណាចនៃប្រទេសនេះនឹងនាំ ចំណាប់ខ្មាំងទាំងអស់មកផ្ទះវិញក្នុងពេលឆាប់ៗនេះ។ ចំណែកក្រុមហាម៉ាស់វិញ យោងតាមកាសែតប្រចាំថ្ងៃ al-Mayadeen ដែលមានទំនាក់ទំនងជាមួយចលនា Hezbollah ក្នុងប្រទេសលីបង់ បន្ទាប់ពីក្រុមហាម៉ាស់បានយល់ព្រមលើកិច្ចព្រមព្រៀង ឈប់បាញ់នៅតំបន់ហ្គាហ្សា កិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ៩ ខែតុលា នៅក្នុងប្រទេសអេហ្ស៊ីបតែម្ដង៕

