នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងថា កិច្ចប្រជុំកំពូលបីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន អាចប្រព្រឹត្តទៅនៅអឺរ៉ុប ក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ NTV និង RTL អធិការបតី អាល្លឺម៉ង់បានលើកច្បាស់ថា "ខ្ញុំគិតថា កិច្ចប្រជុំត្រីភាគីបែបនេះនឹងប្រព្រឹត្តទៅ កាលបរិច្ឆេទនិងទីតាំងនៅតែត្រូវយល់ព្រម។ យើងបានស្នើឱ្យស្វែងរកទីតាំងនៅអឺរ៉ុប"។
បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅអាឡាស្កា លោកប្រធានាធិបតី Trump បានឲ្យដឹងថា លោកនិងថ្នាក់ដឹកនាំអឺរ៉ុបចង់ឱ្យមានជំនួបកំពូលមួយទៀតជាមួយលោកប្រធានាធិបតី Putin ដែលលើកនេះជាមួយប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ លោកក៏បានបោះបង់ចោល កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានបទឈប់បាញ់ រវាងភាគីទាំងពីរ ជំនួសមកវិញការបន្តកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕
