ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck ក្នុងជំនួបពិភាក្សាការងារ (រូបថត៖ Viet Cuong/VOV) |
នៅទីនេះ ប្រធានរដ្ឋលោកលឿង គឿង និងព្រះមហាក្សត្រ Jigme Khesar Namgyel Wangchuck បានឯកភាព ពង្រឹងទំនាក់ទំនងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ជំរុញដំណើរទស្សនកិច្ចកម្រិតខ្ពស់ឱ្យបានញឹកញាប់និងគ្រប់កម្រិត។ ភាគីទាំងពីរបានឯកភាពជំរុញទីភ្នាក់ងារ ក្រសួងនិងធុរកិច្ចនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ សម្រួលការបើកចំហរទំនិញរបស់ប្រទេសមួយ ចូលទៅកាន់ទីផ្សារប្រទេសមួយ ឆ្ពោះទៅរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំបង្កើនទំហំពាណិជ្ជ កម្មឱ្យបានច្រើនដងនាពេលខាងមុខ។
ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា (រូបថត៖ Viet Cuong/VOV) |
ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល វប្បធម៌ និងសិល្បៈ។ លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរឱ្យពិចារណាបើកជើងហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ។ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។
ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើការបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់ ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាក្នុងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ វៀតណាមស្វាគមន៍ប៊ូតាន ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសំខាន់ៗ ហើយត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌសម្រាប់បង្កើនការតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ាន។
លោកប្រធានរដ្ឋលឿង គឿង និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck អញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (រូបថត៖ Viet Cuong/VOV) |
បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌ រវាងរដ្ឋាភិ បាលទាំងពីរ និងឯកសារកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍៕



