ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី លោក Dato' Awang Bemee Awang Ali Basah អញ្ជើញជូនដំណើរប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ (រូបថត៖ VOV) |
អញ្ជើញចូលរួមកិច្ចប្រជុំ AIPA-៤៦ ប្រធានរដ្ឋសភា លោក Tran Thanh Man បានអះអាងយ៉ាងមុតមាំនូវសារថា រដ្ឋសភាវៀតណាមនឹងបន្តឈរក្បែរ AIPA ដើម្បីប្រែក្លាយចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់អាស៊ានឲ្យក្លាយជាការពិត។ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកបទពិសោធន៍ បង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីកសាងសហគមន៍អាស៊ានអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និរន្តរភាព ភាពពឹងផ្អែកលើខ្លួនឯង និងផ្តោតលើប្រជាជនយ៉ាងពិតប្រាកដ។ ប្រធានរដ្ឋសភាលោក លោក Tran Thanh Man ជឿជាក់ថា ដោយមានសាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់សភាជាសមាជិកនោះ AIPA-៤៦ នឹងសម្រេចបានលទ្ធផលសំខាន់ៗជាពុំខាន នាំអាស៊ានកាន់តែខិតទៅជិតអនាគតនៃកំណើនប្រកបដោយបរិយាប័ន្ន និរន្តរភាព និងវិបុលភាព៕

