អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Thanh ទទួលស្វាគមន៍ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernández នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ Minh Duc/TTXVN)

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈរដ្ឋគុយបាលោក Esteban Lazo Hernández បានប្រព្រឹត្តទៅក្នុងឱកាសឆ្នាំមិត្តភាព អបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា (១៩៦០-២០២៥) ហើយនេះគឺជាលើកទី ៥ ដែលលោក Esteban Lazo Hernández មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងនាមជាប្រធានរដ្ឋសភាគុយបា។

យោងតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅសាធារណរដ្ឋគុយបា Le Quang Long ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងទិដ្ឋភាពជាច្រើន ព្រោះនេះមិនត្រឹមតែជាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ប្រចាំឆ្នាំរវាងរដ្ឋសភាទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍នយោបាយ-ការទូតដ៏មានឥទ្ធិពល រួមចំណែកពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា៕