ព្រឹត្តិការណ៍អនឡាញនេះមានការចូលរួមថ្លែងសុន្ទរកថារបស់ប្រធានមហាសន្និបាតលោក Philemon Yang អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រមុខរដ្ឋ និងរដ្ឋាភិបាលភាគច្រើននៃប្រទេសជាសមាជិកអង្គការសហ ប្រជាជាតិផងដែរ។
ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក លឿង គឿង។ (រូបថត៖ nhandan.vn) |
លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់កាន់តែស្មុគស្មាញ មិនអាចទាយទុកជាមុនបាន ហើយពិភពលោកកំពុង ប្រឈមមុខនឹងការផ្លាស់ប្តូរជាមូលដ្ឋាននៃសម័យកាល បណ្តាប្រទេសត្រូវតែខិតខំ ប្រឹងប្រែងគាំទ្រចំពោះពហុភាគីនិយម ពង្រឹងកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព អន្តរជាតិ ការគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋក៏បានធ្វើអត្ថាធិប្បាយផងដែរថា នេះគឺជាពេលវេលាសម្រាប់អង្គការសហ ប្រជាជាតិធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ដើម្បីសម្របខ្លួនឱ្យកាន់តែប្រសើរទៅនឹង បរិបទថ្មី បង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន។
លោកប្រធានរដ្ឋ លឿង គឿង ក៏បានអះអាងដែរថា វៀតណាមនឹងបន្តជាដៃគូ ដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងទទួលខុសត្រូវ រួមដំណើរជាមួយអង្គការ សហប្រជាជាតិ និងសហគមន៍អន្តរជាតិក្នុងការដោះស្រាយការលំបាក ជំនះពុះពារ លើបញ្ហាប្រឈម រួមគ្នាជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រកបដោយវិបុលភាពនៃប្រទេសនីមួយៗ តំបន់នីមួយៗ និងលើទូទាំងពិភពលោក៕

