![]() |
ថ្លែងមតិនៅក្នុងពិធីនេះ លោក Nguyen Quoc Dung បានសង្ឃឹមថាការផ្តល់ជំនួយឧបត្ថម្ភនេះនឹងរួមចំណែកក្នុងការលើកទឹកចិត្តនិងជួយឲ្យប្រទេសមីយ៉ាន់ ម៉ាឱ្យឆ្លងផុតដំណាក់កាលលំបាក នាបច្ចុប្បន្ននេះផងដែរ។
រីឯខ្លួនវិញ អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាម លោក Kyaw Soe Win បានមានប្រសាសន៍ថានៅក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍ដ៏ស្មុគស្មាញនៅ ប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាក៏កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដែរ ប៉ុន្តែនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ហេតុដូច្នេះ ការជួយឧបត្ថម្ភទាន់ពេលវេលារបស់ប្រទេសវៀតណាមគឺជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីយ៉ាងខ្លាំងក្លា ដើម្បីជួយប្រទេសមីយ៉ាន់ម៉ាយកឈ្នះលើគ្រាលំបាកនាបច្ចុប្បន្ននេះតែម្តង៕

