តាមគណៈកម្មការដឹកនាំបានជម្រាបថា គិតរហូតដល់ពេលបច្ចុប្បន្ន នេះ វៀតណាមនៅតែគ្រប់គ្រងការរីករាលដាលនៃជំងឺតាមការគ្រោងទុក ហើយនាពេលខាងមុខនេះនឹងកើតមានករណីឆ្លងជំងឺក្នុងសហគមន៍បន្ថែមទៀត។ ជាពិសេសគឺ ក្នុងដំណាក់កាលនេះ ត្រូវផ្ដោតសំខាន់ទៅលើការរក ឃើញករណីឆ្លងក្នុងសហគមន៍ ដោយចាត់ទុកនេះជាមុខសញ្ញាកើតជំងឺ (F0) ពីនោះដំណើរការដាក់ឲ្យនៅដាច់ដោយឡែកដោយទាន់ពេលវេលា ចំពោះមុខសញ្ញា F1 និង F2។ ហេតុដូច្នេះ ក្រសួង ស្ថាប័ននិងតំបន់ទាំង ឡាយត្រូវតែធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ កុំឲ្យមើលស្រាល បាត់បង់ការប្រុង ប្រយ័ត្ននោះទេ។
ចំពោះស្ថានភាពនៃការព្យាបាលសម្រាប់អ្នកជំងឺ Covid-19 នៅវៀត ណាម ប្រធាននាយកដ្ឋានពិនិត្យ ព្យាបាលជំងឺលោក Luong Ngoc Khue បានឲ្យដឹងថា គិតរហូតដល់ពេលនេះ អ្នកជំងឺជាង៥០%ត្រូវបានព្យាបាល ជាសះស្បើយ។ នាបច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងកសាង សុក្រិតរូបមន្ត ព្យាបាលឲ្យមានប្រសិទ្ធភាពបំផុត មិនទុកឲ្យករណីស្រាលក្លាយទៅជាធ្ងន់ ធ្ងរ ក៏ដូចជារាំងខ្ទប់ជាអតិបរមាករណីស្លាប់ផងដែ៕
