ដោយចែករំលែកនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី ៩ ខែកក្កដា (ម៉ោងក្នុងស្រុក) លោក Trump បានឲ្យដឹងថា បន្ទាប់ពីមានការវាយតម្លៃសន្តិសុខជាតិរួចមក លោកបានសម្រេចយកពន្ធ ៥០%លើការនាំចូលទង់ដែង។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ទង់ដែងគឺជាលោហៈធាតុសំខាន់សម្រាប់បម្រើដល់ឧស្សាហកម្មផលិតកម្មរបស់សហរដ្ឋអាមេរិកដូចជា គ្រឿងអេឡិចត្រូនិក យន្តហោះ នាវា គ្រាប់រំសេវ មជ្ឈមណ្ឌលទិន្នន័យ អាគុយលីចូម-អ៊ីយ៉ុង ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល និងសូម្បីតែអាវុធល្បឿនលឿនជាងសំឡេងទៀតផង។

រថភ្លើងដឹកទង់ដែងនៅ Escondida ដែលជាអណ្តូងរ៉ែទង់ដែងដ៏ធំបំផុតរបស់ពិភពលោកនៅ Antofagasta ភាគខាងជើងប្រទេសឈីលី។ រូបថតឯកសារ៖ REUTERS/Ivan Alvarado

មុននោះ សញ្ញានៃការដាក់ពន្ធថ្មីលើទង់ដែង របស់លោកប្រធានាធិបតី Trump បានជំរុញឱ្យតម្លៃសន្ទស្សន៍ Copper Future (Comex) របស់អាមេរិកឡើងដល់កម្រិតខ្ពស់បំផុត៕