ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VOV |
នេះជាការបញ្ជាណែនាំរបស់ប្រធានរដ្ឋ លោក លឿង គឿង ប្រធានគណៈកម្មាធិការមជ្ឈិមសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃទិវាប្រពៃណីនៃមេធាវីវៀតណាម (១០ តុលា ១៩៤៥ - ១០ តុលា ២០២៥) ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី ៩ ខែតុលា នៅសាលមហោស្រពហាណូយ។ លោកប្រធានបានសង្កត់ធ្ងន់ថា៖ “សហព័ន្ធគណៈមេធាវីវៀតណាមត្រូវបន្តលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនជាកន្លែងប្រមូលផ្តុំ សាមគ្គីភាព ជាតំណាង និងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់មេធាវីទូទាំងប្រទេស។ បង្កើនការសម្របសម្រួលជាមួយស្ថាប័នអយ្យការ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងគ្រប់សកម្មភាព ដើម្បីក្លាយជាស្ពានដ៏រឹងមាំតភ្ជាប់រវាងបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងក្រុមមេធាវីទូទាំងប្រទេស; រួមចំណែកលើកកម្ពស់មុខមាត់ និងកិត្យានុភាពវិជ្ជាជីវៈ បន្តអះអាងនូវគោលជំហរនិងតួនាទីសំខាន់របស់មេធាវីក្នុងសង្គម ពង្រឹងទំនុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនចំពោះក្រុមមេធាវីវៀតណាម"៕

