លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថត៖ REUTERS/Mike Segar

ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុរបស់បណ្តាមេដឹកនាំនៅខាងក្រៅសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៨០។ យោងតាមលោក Antonio Guterres បណ្តាប្រទេសត្រូវការគោលដៅអាកាសធាតុថ្មី ដើម្បីបង្កើតសន្ទុះសម្រាប់ការចរចាអាកាសធាតុជាសកលនៅក្នុងសន្និសីទលើកទី ៣០ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 30) ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាខាងមុខ។

"ឥឡូវនេះ យើងត្រូវការផែនការថ្មីសម្រាប់ឆ្នាំ ២០៣៥ បន្តឈាមទៅមុខកាន់តែឆ្ងាយ និងលឿនជាងមុន៖ អនុវត្តន៍ការកាត់បន្ថយការបំភាយឧស្ម័នយ៉ាងខ្លាំង ស្របតាមគោលដៅកាត់បន្ថយសីតុណ្ហភាពសកល ១,៥អង្សាសេ ដោយគ្របដណ្តប់លើគ្រប់វិស័យនិងផ្នែកដែលបញ្ចេញឧស្ម័ន និងពន្លឿនការផ្លាស់ប្តូរថាមពលសកល។ ផែនការថ្មីរបស់បណ្តាប្រទេស អាចនាំយើងបោះជំហានទៅមុខយ៉ាងខ្លាំង”។

ប្រមុខអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់ថា សន្និសីទ COP30 ឆ្នាំនេះគួរតែផ្តល់ផែនទីបង្ហាញផ្លូវដែលអាចទុកចិត្តបាន ដើម្បីប្រមូលថវិកា ១,៣ ពាន់ពាន់លានដុល្លារអាមេរិកក្នុងវិស័យហិរញ្ញវត្ថុអាកាសធាតុប្រចាំឆ្នាំ ២០៣៥ ដូចដែលបានព្រមព្រៀងនៅ COP 29 កាលពីចុងឆ្នាំ ២០២៤ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់៕