អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង។ រូបថត៖ VOV |
នៅថ្ងៃនេះផងដែរ អញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងជើង អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងនេះគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ជាពិសេសក្នុងឆ្នាំរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកូរ៉េខាងជើង (៣១ មករា ១៩៥០ - ៣១ មករា ២០២៥) ដែលជាឱកាសដ៏សំខាន់របស់បក្សនិងប្រជាជនវៀតណាមជានិច្ចកាលតែងតែមានបំណងចង់រក្សានិងអភិវឌ្ឍន៍បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋ និងប្រជាជនកូរ៉េខាងជើង។ អគ្គលេខាបក្សលោក តូ ឡឹម បានស្នើឱ្យកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំកូរ៉េខាងជើង បន្តលើកកម្ពស់តួនាទីជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ; ជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ; ជំរុញសកម្មភាពផ្លាស់ប្តូរសមស្របទៅនឹងតម្រូវការរបស់ភាគីទាំងពីរ ការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ...៕

