លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលស្វាគមន៍ប្រធានគណៈប្រតិភូមកពីប្រទេសនានាដែលចូលរួមក្នុងពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (រូបថត៖ Thong Nhat/TTXVN) |
នៅក្នុងពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការចូលរួមរបស់តំណាងប្រទេស និងអង្គការអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់ជាសកលនេះ គឺជាការសក្ខីភាំពច្បាស់លាស់នៃស្មារតីសាមគ្គីភាពអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ហើយក៏បញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងបណ្តាប្រទេស និងប្រជាជនជុំវិញពិភពលោក។ វៀតណាមអំពាវនាវឱ្យប្រទេសនានាផ្តល់សច្ចាប័នលើអនុសញ្ញានេះឱ្យបានឆាប់ ដើម្បីឱ្យអនុសញ្ញានេះអាចចូលជាធរមានក្នុងពេលឆាប់ៗនេះ។ វៀតណាមក៏សន្យាថា នឹងរួមជាមួយប្រទេស និងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការទាញយកសក្តានុពលនៃលំហអ៊ីនធឺណិត ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
លោកអគ្គលេខាក្ស តូ ឡឹម អញ្ជើញថ្លែងមតិ (រូបថត៖ Thong NHat/TTXVN) |


