អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ Thong Nhat/TTXVN |
លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលបង្កើនការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍ជាក់ស្តែង ជាពិសេសក្នុងបរិបទដែលវៀតណាមរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងគុយបារៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី៩ នៅឆ្នាំ២០២៦។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernandez បានថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយរបស់វៀតណាមដល់គុយបា ក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ននេះ ហើយបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់វៀតណាមក្នុងការលើកកំពស់សមត្ថភាពផលិតកម្មកសិកម្ម ឆ្ពោះទៅរងការធានាសន្តិសុខស្បៀងអាហារសម្រាប់គុយបា។ លោកបានអះអាងថា បក្ស រដ្ឋ និងរដ្ឋសភាគុយបាជានិច្ចកាលយកចិត្តទុកដាក់ និងបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដើម្បីធ្វើអាជីវកម្ម និងវិនិយោគនៅគុយបា ហើយជឿជាក់ថា នឹងទាក់ទាញសហគ្រាសវៀតណាមកាន់តែច្រើនមកកាន់គុយបា។
មុននោះ ប្រធានរដ្ឋសភាគុយបាលោក Esteban Lazo Hernández បានដាក់កម្រងផ្កានិងចូលវិមានតម្កល់សព គោរពវិញ្ញាណក្ខណ្ឌលោកប្រធានហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី នៅផ្លូវ Bac Son ទីក្រុងហាណូយ៕

