ដោយបង្ហាញការចាប់អារម្មណ៍ចំពោះការរៀបចំ ការគ្រប់គ្រង និងគោលដៅអភិវឌ្ឍន៍នៃកំពង់ផែ ប៊ូសាន អគ្គលេខាបក្ស លោក តូ ឡឹម បានធ្វើអត្ថាធិប្បាយថា កំពង់ផែមិនត្រឹមតែជាចំណុចឆ្លងកាត់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រព័ន្ធអេកូ-ឡូជីស្ទីកដ៏ទូលំទូលាយទៀតផង នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានរួមបញ្ចូលគ្នាជាមួយហេដ្ឋារចនាសម្ព័ន្ធឌីជីថល; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងយុទ្ធសាស្ត្រជាតិត្រូវបានរួមផ្សំជាមួយនឹងសមត្ថភាពទីផ្សារ។ យោងតាមលោកអគ្គលេខាបក្ស វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ហើយមេរៀនជោគជ័យរបស់កូរ៉េខាងត្បូង ជាពិសេសកំពង់ផែ ប៊ូសាន គឺជាតថភាពដ៏រស់រវើក ដែលអាចចែករំលែកសម្រាប់វៀតណាមក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលសមស្របទៅនឹងស្ថានភាពរបស់ខ្លួន។ លោកអគ្គលេខាបក្សសង្ឃឹមថា ថ្នាក់ដឹកនាំកំពង់ផែ ប៊ូសាន និងសហគ្រាសឈានមុខគេរបស់កូរ៉េខាងត្បូងនឹងរួមដៃគ្នា ជួយឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ន្ធអេកូ-កំពង់ផែសមុទ្រឆ្លាតវៃ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងនិងយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅទស្សនា និងស្តាប់ការឧទ្ទេសនាមអំពីបច្ចេកវិទ្យាប្រតិបត្តិការកំពង់ផែស្វ័យប្រវត្តិ ។ រូបថត៖ VOV

ការទស្សនាកំពង់ផែ ប៊ូសាន គឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។ នារសៀលថ្ងៃដដែល យន្តហោះដឹកលោកអគ្គលេខាបក្ស តូ ឡឹម លោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង ប៊ូសាន វិលត្រឡប់ទៅប្រទេសវិញ ដោយបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ៕