លោកអគ្គលេខាបក្ស អញ្ជើញពិនិត្យមជ្ឈមណ្ឌលសេវាសាធារណៈឃុំ Si Pa Phin

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់នៅមជ្ឈមណ្ឌលសេវាសាធារណៈរបស់ឃុំ លោកអគ្គលេខាបក្ស តូ ឡឹម បានគូសបញ្ជាក់ថា ការ ផ្តោតសំខាន់នៃសកម្មភាពរបស់រដ្ឋាភិបាលថ្នាក់ឃុំ មិនមែនត្រឹមតែជាសកម្មភាពរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខនៅពេលដែលអាជ្ញាជរមូលដ្ឋាន តាងនាមរដ្ឋអនុវត្តគោលនយោបាយរបស់បក្សចំពោះប្រជាជន និងបង្កើតលក្ខខណ្ឌលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ភារកិច្ចបន្ទាប់របស់យើងគឺបន្តបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជនមានជីវភាពរស់នៅប្រកបដោយស្ថិរភាព និងវិបុលភាព ហើយបន្តអនុវត្តសេចក្តីសម្រេចរបស់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន”។

លោកអគ្គលេខាបក្ស អញ្ជើញជួបធ្វើការជាមួយអាជ្ញាធរឃុំ Si Pa Phin
(រូបថត៖ VOV)

ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្សបានស្នើថា ទន្ទឹមនឹងការធានាការអនុវត្តដំណោះស្រាយរបស់មជ្ឈឹមនិងខេត្ត ស្តីពីការធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខក្នុងតំបន់ អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់អនុវត្តដំណោះស្រាយកាត់បន្ថយភាពក្រីក្រ ថែរក្សាជីវភាពរបស់ជនជាតិភាគតិច និងប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ជាពិសេសយកចិត្តទុកដាក់លើវិស័យកាត់បន្ថយភាពអត់ឃ្លាន ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល និងជីវភាពខាងស្មារតីរបស់បងប្អូនប្រជាជន៕