អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម សង្ឃឹមថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងបង្កើតរបកគំហើញ និងការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ពីបណ្តាវិស័យសហប្រតិបត្តិការ ពោលគឺ ពីការប្តេជ្ញាចិត្តទៅលទ្ធផល ពីសក្ដានុពលទៅការពិត ជាពិសេសការពង្រីកការនាំចូលទំនិញ និងផលិតផលកសិកម្មពីវៀតណាម បង្កើនការនាំចេញអគ្គិសនីទៅកាន់វៀត ណាម ដោយផ្តល់អាទិភាពខ្ពស់ដល់ការបង្ហើយយ៉ាងឆាប់បំផុតនូវផ្លូវដែកស្ដង់ដារចំនួនបី តភ្ជាប់ប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យក្លាយជាចំណុចភ្លឺថ្មីនៃកិច្ចសហប្រតិបត្តិការ។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានស្នើឲ្យភាគីទាំងពីរដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ ស្របតាមការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានអះអាងថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិន តែងតែផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគម ន៍ ចែករំលែកអនាគតរួម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់វៀតណាម ហើយតែងតែចាត់ទុកនេះជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ចិន; សង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំងពីរត្រូវពន្លឿនការបង្កើត និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយោគយល់គ្នា នាំទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឱ្យកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្តែងប្រកបដោយនិរន្តរភាព៕